Tuesday, July 26, 2011

ក្រុងភ្នំពេញ

ក្រុងភ្នំពេញ
សម្រាប់ទេសចរណ៍នានា បើនិយាយអំពីកម្ពុជា គេនឹកឃើញភ្លាមដល់ឈ្មោះភ្នំពេញ ដែលជារដ្ឋធានីរបស់កម្ពុជា។ តាមពិតទៅ ទីក្រុងបុរាណ‍មួយនេះាបានយកឈ្មោះើតាម‍ភ្នំទដូនពេញ ចូលមកដោយព្រះបាទ‍ពញាយ៉ាតនៅ្ឆ្នាំ៤៣៤ សាងសង់ជាតរាជធានីនៅទីនេះ‍ហើយត្រូវ‍បោះបង់្ទៅវិញប៉ុន្តែយនៅត សតវត្ស‍ក្រោយ‍មកខ្មែរយើង‍ក៏ីចូល‍មក‍តាំង ទីយលំនៅតាំង‍រាជធានី ប្រកបរបរ‍រកស៊ីជួញ‍ដូរជាាថ្មីទវិញ‍ដោយ‍សារ‍តែ អំណោយ ផលនៃធម្ម‍ជាតិព្រមទាំង‍មាន‍ផ្លូវ‍ទឹក‍ខ្វាត់ ខែ្វងបង្ករ‍លក្ខណៈ ងាយ‍ស្រួល‍ក្នុង‍ការ‍ធ្វើ‍ជំនួញ និងធ្វើ កសិកម្ម‍បង្ក‍បង្កើន‍ផល‍ទៀតផង។ ពីមួយថ្ងៃទៅមួយថ្ងៃ ភ្នំពេញបានកែប្រែមុខមាត់ថ្មីបង្ហាញ សម្រស់ស្រស់ស្អាតបង្អួតទេសចរនានា ភាពល្បីល្បាញ និងភាពសម្បូរបែប បានធ្វើឱ្យទីក្រុងបុរាណមួយនេះក្លាយជា្ប្រភពចំណូលដ៏សំខាន់ សម្រាប់កម្ពុជា តាមរយៈការទាក់ទាញ ភ្ញៀវទេសចរ រាប់រយរាប់ពាន់ក្នុងមួយថ្ងៃ។ លើសពីនេះទៅទៀតរាជធានីភ្នំពេញ ក៏ជាបេះដូងឧស្សាហកម្មរបស់ខ្មែរផងដែរ។ កន្លែងទេសចរសំខាន់ៗក្នុង ក្រុងភ្នំពេញៈ
+រម្យនីយដ្ឋានវត្តភ្នំ
វត្តភ្នំ គឺជារម្យនីយដ្ឋានឋិតនៅកណ្តាល រាជធានីភ្នំពេញជាបេះដូងនៃទីក្រុងភ្នំពេញដែលផ្ដល់ឈ្មោះដល់ទីក្រុងនេះ។ ភ្នំនេះយកឈ្មោះតាមលំនាំរឿងព្រេងដែលមានតំណាលមកថាកំលុងឆ្នាំ១៣៧២ មានស្ត្រីមេម៉ាយម្នាក់ ឈ្មោះពេញមានទ្រព្យស្តុកស្តម្ភ។ ថ្ងៃមួយបានធ្វើដំណើរនៅតាមដងទន្លេមេគង្គក៏បានប្រទះឃើញនូវដើមគគីរ មួយអណ្ដែតក្បែរច្រាំងទន្លេ។ដូចនេះគាត់ក៏បានហៅអ្នកជិតខាងឱ្យមក ជួយទាញដើមគគីរនេះមកលើគោក គាត់ក៏ប្រទះឃើញរូបពុទ្ធបដិមាចំនួន៤អង្គ។ ស្ត្រីឈ្មោះពេញក៏បានហៅគ្នីគ្នាអ្នកស្រុកអ្នកភូមិយកដីពូនជាភ្នំ រួចសាង‍សង់ព្រះនវិហារមួយនៅយលើកំពូលភ្នំនោះាដើម្បីតម្កល់បដិមា ទាំងបួន។ ទីនោះក៏ត្រូវបានអ្នកស្រុកហៅថា ភ្នំដូនពេញរហូតមក។នៅីលើកំពូលក្នុង បរិវេណវត្តភ្នំនេះ មានចេតិយធំមួយឋិតនៅពីខាងក្រោយព្រះ‍វិហារ។ ចេតិយនេះសាង‍សង់ឡើងសម្រាប់តម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត វីរក្សត្រមួយអង្គរបស់ខ្មែរនាចុងសម័យអង្គរ និងព្រះញាតិវង្សានុវង្សរបស់ទ្រង់។ នៅក្នុងចេតិយនោះ មានតម្កល់ព្រះពុទ្ធរូបដែលនៅសេសសល់ពីសម័យអង្គរ។ ចេតិយ និងព្រះវិហារនៅលើកំពូលភ្នំនេះត្រូវបានសាងសង់ឡើងវិញជាច្រើនដងគឺ នៅឆ្នាំ១៤៣៤,១៨០៦,១៨៩៤ និងឆ្នាំ១៩២៦។ ភ្ញៀវទេសចរនានាមិនថាចំពោះតែជនជាតិខ្មែរនោះទេសូម្បីតែជនជាតិបរទេស ក៏ចូលចិត្តទៅកំសាន្តនៅទីនោះ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ព្រមទាំងសម្រាកនៅក្រោមម្លប់ត្រជាក់នៃរុក្ខជាតិប្រភេទគគីរជាដើម ដែលព័ទ្ធជុំវិញ កូនភ្នំតូចមួយ មានកម្ពស់ទាបល្មមប្រមាណ ត្រឹមតែ២៧ម៉ែតប៉ុណ្ណោះ។ ម្យ៉ាងទៀតចំពោះទេសចរខ្មែរ គេតែងទៅលំហែកាយនៅទីនោះ និងធ្វើការបួងសួងនៅក្នុងទីអារាមលើកំពូលភ្នំ ព្រោះទីនោះខ្មែរយើងជឿថា ជាកន្លែងសក្តិសិទ្ធមួយផងដែរ។ រីឯជនជាតិបរទេសវិញគេទៅដើម្បីកំសាន្តផងនិងធ្វើការសិក្សាស្វែងយល់ អំពីវប្បធម៌របស់ខ្មែរផងតាមរយៈទីតាំងមួយចំនួនដែលមាននៅទីនោះ ដូចជាចេតិយព្រះបរមពញាយ៉ាត ប្រវត្តិនិងរូបសំណាករបស់លោកយាយពេញ សារមន្ទីរវប្បធម៌ ទីអារាមភ្នំដូនពេញជាដីម។ ក្រៅពីនេះទេសចរក៏អាចជិះដំរីកំសាន្តជុំវិញវត្តភ្នំផងដែរ។
+រមណីយដ្ឋានវិមានឯករាជ្យ
បើធ្វើដំណើរពីវត្តភ្នំឆ្ពោះទៅទិសខាងត្បូង តាមបណ្តោយផ្លូវព្រះនរោត្តម ភ្ញៀវទេសចរនឹងប្រទះភ្នែក ជាមួយកំពូលដ៏ស្កឹមស្កៃ នៃវិមានឯករាជ្យដែលប្រកបដោយក្បូរក្បាច់រចនាវិចិត្រមាននាគរាជចំនួន មួយរយ ឈរតាមថ្នាក់ទាំងប្រាំ ស្របតាមទិសនីមួយ។ ទីនេះត្រូវបានសម្ពាធជាផ្លូវការនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៦២ ដើម្បីរំលឹកទៅដល់ថ្ងៃដែលខ្មែរទទួលបានឯករាជ្យបរិបូរណ៍ពីប្រទេស បារាំងនៅឆ្នាំ១៩៥៣។ ទីនេះក៏ជាកន្លែងប្រារព្ធ នូវពិធីបុណ្យឯករាជ្យជាតិថ្ងៃទី០៩ ខែវិច្ឆិកា រៀងរាល់ឆ្នាំដោយមានការចូលរួមយ៉ាងកុះករ ពីបណ្ដាមន្ត្រីគ្រប់ក្រសួងស្ថាប័ន ព្រមទាំងមានព្រះមហាក្សត្រធ្វើជាអធិបតីផងដែរ។ វិមានឯករាជ្យសាងសង់ឡើងជាជាន់ថ្នាក់ ដោយនៅផ្ទាល់ដីជុំវិញបរិវេណ នេះមានសាងសង់ជាគូទឹកចម្រុះពណ៌គួរឱ្យទស្សនានាពេលរាត្រី។ នៅក្បែរវិមានដ៏ស្កឹមស្កៃនេះ សួនច្បារស្រស់ត្រកាលកំពុងអូសទាញភ្ញៀវ ទេសចរឱ្យមកកំសាន្តយ៉ាងកុះករ ពិសេសនៅពេលរសៀលថ្ងៃរៀបលិចព្រោះ ទីនេះមានខ្យល់អាកាសល្អបរិសុទ្ធ។
+ព្រះបរមរាជវាំង
ព្រះបរមរាជវាំង ស្ថិតនៅតាមបណ្តោយផ្លូវសុធារសចន្លោះផ្លូវ២៤០ និងផ្លូវ១៨៤ ក្បែរដងទន្លេបាសាក់ ហើយត្រូវបាន កសាងឡើងនៅក្នុងឆ្នាំ១៨៦៦ ក្រោមការដឹកនាំនិងត្រួតត្រាដោយពូកអនានិគមបារាំងក្នុងហ្លួងព្រះនរោត្តម ព្រះបាទនរោត្តម។ នៅក្នុងបរិវេណព្រះបរមរាជវាំងនេះ មានសាងសង់នូវប្រាសាទជាច្រើនប្រកប ដោយតួនាទីខុសៗគ្នា ទៅតាមទីតាំងនៃប្រាសាទនីមួយៗដូចជា
- ព្រះទីនាំងទេវាវិនិច្ឆ័យជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើពិធីឡើងគ្រងរាជ្យ
- ប្រាសាទខេមរិន្ទជាកន្លែងសម្រាប់ព្រះមហាក្សត្រនិងអគ្គមេហសីគង់នៅ
-ព្រះទីនាំងច័ន្ទឆាយាជាកន្លែងដែលគេហាត់រាំរបាំ ព្រះរាជទ្រព្យនិងរបាំថ្វាយព្រះមហាក្សត្រព្រះញាតិវង្សានុវង្សនិងពួកមន្ត្រីជាន់ខ្ពស់។ នៅពីមុខប្រាសាទច័ន្ទឆាយា មានកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើ សវនាការជាមួយប្រជារាស្ត្រនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។
- ហោសម្រាន្តភិរម្យជាទីកន្លែងដែលព្រះមហាក្សត្រឡើងគង់លើដំរីរាជ្យ
- ហោបាគូឬហោព្រះខ័នជាទីកន្លែងដែលពួកព្រាហ្មណ៍បាគូរក្សាទុកនូវគ្រឿងវត្ថុសម្រាប់សោយរាជ្យ
- ព្រះរាជដំណាក់ច័ន្ទ
- ពន្លាណាប៉ូឡេអុងទី៣ជាអំណោយរបស់ព្រះអគ្គមេហសីបារាំងសាងសង់ឡើងនៅដើមសតវត្សទី២។
+វត្តព្រះកែវមរកត
វត្តព្រះកែវមរកត ជាទីអារាមមួយឋិតក្នុងបរិវេណព្រះបរមរាជវាំង ភាគខាងត្បូងហ៊ុមព័ទ្ធដោយថែវខ្ពស់ស្រឡះ ដែលពីមុនជាទីកន្លែងសម្រាប់ បង្រៀនភាសាបាលីដល់ព្រះសង្ឃដែលមកពីគ្រប់ទីកន្លែងក្នុងប្រទេសមុន ពេលមានការសាងសង់សាលាបាលីនៅទីក្រុងភ្នំពេញថ្ងៃទី១៦ ខែធ្នូ ឆ្នាំំ១៩៣០។ ពីដើមរៀងមកគេហៅ អាស្រមដ្ឋានមួយនេះថា វត្តឧបោសថរតនារាម ទីកន្លែងដែលព្រះមហាក្សត្រកាន់ឧបោសថសីលជារៀងរាល់ថ្ងៃសីលប៉ុន្តែ គ្មានព្រះសង្ឃគង់នៅនោះទេ។ នៅពេលមានការប្រារព្ធពិធីផ្សេងៗត្រូវនិមន្តព្រះសង្ឃពីបណ្ដាវត្តដទៃ នៅជុំវិញព្រះបរមរាជវាំង មកធ្វើពិធីតាមបែបពុទ្ធសាសនា។ ទីនេះក៏ជាកន្លែងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រី ប្រារព្ធនូវពិធីបុណ្យផ្សេងៗតាមបវេណី ពុទ្ធសាសនាផងដែរ។ វត្តនេះកសាងឡើងអំពីឈើនិងអិដ្ឋតាំងពីឆ្នាំ១៨៩២ ដល់ឆ្នាំ១៩០២ ក្នុងរជ្ជកាលព្រះបាទនរោត្តមតាមលំនាំនិងរចនាបថរបស់ខ្មែរហើយបាន ប្រារព្ធពិធីបញ្ចុះសីមានៅថ្ងៃទី៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស២៤៤៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ១៩០៣។ ដោយសភាពទ្រុឌទ្រោមខ្លាំង វត្តនេះត្រូវបានធ្វើការកសាងជួសជុលឡើងវិញ នៅកំឡុងឆ្នាំ១៩៦២ ដោយព្រះតម្រិះរបស់មហាក្សត្រិយានី កុសុមនារីរ័ត្ន ក្រោមការដឹកនាំពី សម្ដេចព្រះបាទនរោត្តមសីហនុ។ វិហារចាស់សាងសង់អំពីឈើ ត្រូវរុះរើចោលហើយសាងសង់ជំនួសដោយបេតុងអាមេ ដោយរក្សាទុករចនាបថដើម មានកម្រាលធ្វើអំពីប្រាក់ចំនួន៥៣២៩សន្លឹក ដែលមួយសន្លឹកទម្ងន់១,១២៥គីឡូក្រាម និងសសរបិទដោយថ្មកែវ នាំចូលពីប្រទេសអ៊ីតាលី។ វត្ថុផ្សេងៗនៅក្នុងវិហារព្រះកែវមរកតសុទ្ធស៊ឹងសាងឡើងអំពិមាសប្រាក់ លង្ហិនសម្រិតជាដើមសរុបចំនួន១៦៥០ ភាគច្រើនជាពុទ្ធរូប។ វត្ថុមានតម្លៃសំខាន់ៗក្នុងវិហារនេះមានដូចជា៖
- ព្រះពុទ្ធរូបសង់ឡើងពីមាសសុទ្ធទម្ងន់៩០គីឡូក្រាមលំអដោយគ្រាប់ពេជ្រ ចំនួនជាង២០០០គ្រាប់ ទាំងតូចទាំងធំប៉ុន្តែគ្រាប់ដែលធំជាងគេគឹមានទំហំ២៥លី ឋិតនៅលើមកុដនិងបន្ទាប់មកទំហំ២០លី នៅលើសុរង។ ពុទ្ធរូបនេះសាងសង់ឡើងក្នុងឆ្មាំ១៩០៤ ដោយព្រះបាទស៊ីសុវត្ថិតាមបំណងប្រាថ្នាដែលជាបណ្ដាំរបស់ព្រះបាទ នរោត្តមមុនពេលសោយទិវង្គត។
- ព្រះកែវមរកតជាវត្ថុកំណត់ឈ្មោះរបស់ព្រះវិហារនេះ។
-ព្រះសារីឫកធាតុរបស់ព្រះសម្មាសម្ពុទ្ធគោត្តមអំណោយរបស់សម្ដេចព្រះសង្ឃរាជល្វីឯម គង់នៅវត្តលង្កាក្នុងឆ្នាំ១៩៥៦។ សារីរិកធាតុនេះត្រូវបាននាំចូលពីប្រទេសស្រីលង្ការ។
- ព្រះពុទ្ធរូបមាសជាតង្វាយព្រះមហាក្សត្រិយានីស៊ីសុវត្ថិនារីរ័ត្នក្នុងឆ្នាំ១៩៦៩។
- នៅមានវត្ថុផ្សេងទៀតដែលជាវត្ថុអនុស្សាវរីយ៍និងគ្រឿងប្រដាប់គ្រឿងលម្អក្នុងពីធីផ្សេងៗជាដើម។
+សារមន្ទីរជាតិ
ឋិតនៅជាប់ពីខាងជើងព្រះបរមរាជវាំងសារមន្ទីរជាតិត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩១៧ ហើយសម្ពោធ ឱ្យប្រើប្រាស់នៅឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅក្នុងសារមន្ទីរនេះមានតាំងទៅដោយវត្ថុបុរាណរបស់ខ្មែរចំនួន ជាង៥០០០ ដូចជាសំភារៈប្រើប្រាស់និងគ្រឿងសក្ការបូជាផ្សេងៗ ដែលមានអាយុកាលច្រើនសតវត្សកន្លងទៅហើយ។ វត្ថុបុរាណប្លែកៗទេសភាពស្រស់ស្អាតម្លប់ឈើត្រឈឹងត្រឈៃបានទាក់ទាញ ភ្ញៀវទេសចររាប់រយនាក់ ក្នុងមួយថ្ងៃៗឱ្យមកទស្សនាទីនេះ។ មិនចំពោះតែភ្ញៀវទេសចរប៉ុណ្ណោះទេដែលធ្វើដំណើរមកកាន់ទីនេះសូម្បី តែអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិក៏សំដៅតម្រង់ទីនេះដែរព្រោះថាកន្លែងនេះជាផ្នែកមួយនៃ អតីតកាលរបស់កម្ពុជា។ នៅជិតសារមន្ទីរជាតិនេ៖ តាមបណ្តោយផ្លូវ១៧៨ មានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ដែលភ្ញៀវអាចរកទិញបាននូវវត្ថុ ល្អៗដូចជាផ្ទាំងគំនូរជាស្នាដៃរបស់កូនខ្មែរពិតៗរូបចម្លាក់ឧបករណ៍ កែច្នៃ និងសំភារៈសិប្បកម្មជាដើម។
+រមនីយដ្ឋានជើងឯក
ឆ្ពោះទៅភាគខាងត្បូងរាជធានីភ្នំពេញធ្វើដំណើររយៈពេលប្រមាណ២០-៤០នាទី លើកំណាត់ផ្លូវប្រវែង១៥គីឡូម៉ែត នឹងបានដល់ទីតាំងប្រវត្តិសាស្ត្រមួយដែលគេស្គាល់ថាជាតំបន់ពិឃាតជើងឯក។ មនុស្សរាប់ម៉ឺននាក់ ត្រូវបាន ពួកខ្មែរក្រហម យកទៅវាយសម្លាប់ចោល មានទាំងប្រុសស្រីកូនក្មេងសរុបទាំងអស់ប្រមាណ១៧០០០នាក់ នៅកំឡុងឆ្នាំ១៩៧៥-១៩៧៩។ អ្នកទោសទាំងអស់សុទ្ធតែជាប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលត្រូវបាន អង្គការរកលេសចោទប្រកាន់ ចាប់ចងដាក់គុកធ្វើទារុណកម្មបង្ខំឱ្យឆ្លើយ ចម្លើយមិនពិតនិងទីបំផុតត្រូវយកទៅសម្លាប់នៅទីនោះ។ ជនរងគ្រោះ ដែលបាត់បង់ជីវិតនៅទីនោះសុទ្ធស៊ឹងជាអ្នកទោសដែលយកចេញ ពីមន្ទីរ ស-២១ ឬហៅថាគុកទួលស្លែង។ នៅតំបន់ជើងឯក នេះផងដែរគេរកឃើញមានរណ្ដៅសាកសពរួមជាច្រើនព្រមទាំងភស្តុតាងបង្ហាញ ពីបទឧក្រិដនេះ ដូចជាលលាដ៍ក្បាលជនរងគ្រោះដំបងចបកាប់ជាដើមហើយ ត្រូវបានដាក់តាំងរួមនៅក្នុងអាស្រមដ្ឋានមួយ ឋិតនៅពីខាងមុខ ទីធ្លានេះ។
+សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
អតីតវិទ្យាល័យទួលស្លែងត្រូវបានប្ដូរឈ្មោះទៅជាមន្ទីរស-២១នៅក្រោយពេលដែលខ្មែរក្រហមកាន់កាប់ បានទីក្រុងភ្នំពេញថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ប្រជារាស្ត្រខ្មែរ ត្រូវបានពួកខ្មែរក្រហមចាប់យកទៅឃុំឃាំង ធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត។ នេះបើតាមការពន្យល់របស់អ្នកដែលនៅរស់រានមានជីវិតពិគុកទួលស្លែងនេះ និងតាមរយៈរូបគំនូររបស់លោកវណ្ណណាត ជនរងគ្រោះម្នាក់ដែលរួចផុតពី ការស្លាប់នៅទីនោះ ព្រមទាំងរូបថត បន្សល់ទុកនៅទីនោះផង។ អ្នកទោសទួលស្លែង ប្រមាណតែ១២នាក់ ប៉ុណ្ណោះក្នុងចំណោមអ្នកទោសជាង១៧០០០នាក់បានរួចផុតពីការស្លាប់ ហើយសព្វថ្ងៃនេះពួកគេក្លាយជាសាក្សី យ៉ាងសំខាន់ក្នុងដំណើរការ កាត់ទោសមេដឹកនាំខ្មែរក្រហម។ ភស្ដុតាងជាច្រើនដូចជា ឧបករណ៍សម្រាប់ធ្វើទារុណកម្មជាដើម ក៏ត្រូវបានប្រមួលពីទីកន្លែងនោះ សម្រាប់បង្ហាញ ជូនដល់ទេសចរជាតិនិង អន្តរជាតិ មិនតែប៉ុណ្ណោះក៏សម្រាប់ ដំណើរការសាលាក្ដីខ្មែរក្រហមផងដែរ។ ក្រៅពីតំបន់សំខាន់ៗទាំងនេះនៅមាន ទីតាំងមួយចំនួនទៀតដូចជា ផ្សារធំថ្មី ផ្សាទួលទំពូង ផ្សារអូឡាំពិក ជាដើមមិនតែប៉ុណ្ណោះនៅមានផ្សារទំនើប និងក្លិបកំសាន្ត ជាច្រើនទៀត។

No comments: