ខេត្តកោះកុងមានចម្ងាយប្រមាណ២៧១គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤។ខេត្តនេះឋិតនៅជាប់មាត់សមុទ្រដែលមានឆ្នេរ ខ្សាច់ស្រស់ស្អាតមានកោះ និងផ្កាថច្រើនប្រភេទដែលទេសចរជនជាតិបរទេសចូលចិត្តទៅកំសាន្ត និងសិក្សាស្រាវជ្រាវ។ ខេត្តនេះក៏សម្បូរភោគផលសមុទ្រស្រស់ៗ ជាពិសេសក្ដាមខ្ចងបង្គាត្រីជាដើម ដែលអាចរកបាននៅលើទឹកដីខេត្តកោះកុង និងក្នុងដែនសមុទ្រខ្មែរយើង។ ដោយសារអំណោយផលនៃទីតាំងរបស់ខេត្តនេះនៅជាប់ព្រំដែន និងជាប់ឆ្នេរសមុទ្រកន្លែងកំសាន្តនានា ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញទេសចរឱ្យចូលចិត្តមកកំសាន្តនៅ ទីនេះ។
-រមណីយដ្ឋានចាំយាម: មានចម្ងាយ១០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុងជាប់ព្រំដែនកម្ពុជាថៃជាប្រភេទរមណីយដ្ឋាន ធម្មជាតិ និងកែច្នៃបង្កើតឡើងនៅឆ្នាំ១៩៩៧។ នៅទីនោះមានទេសភាពស្រស់ស្អាត និងមានសួនសត្វមួយផងដែរដែលទេសចរអាចកំសាន្តសប្បាយរីករាយជាមួយ នឹងការសម្តែងរបស់សត្វនៅទីនោះ។
-រមណីយដ្ឋានទឹកធ្លាក់តាតៃ: ជារមណីយដ្ឋានធម្មជាតិមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិតាតៃឃុំតាតៃស្រុកស្មាច់មានជ័យ។ ទីនេះជាតំបន់ទឹកធ្លាក់មាន២ជាន់ដែលជាន់ទី១ មានកម្ពស់៥ទៅ៦ម៉ែត្រជាជម្រាល។ ជាន់ទី២មានកម្ពស់១២ទៅ១៥ម៉ែត្រ។
-កោះមូល:ជាកោះ មួយធំជាងគេនៅកម្ពុជាដែលមានបណ្តោយប្រមាណ២២គីឡូម៉ែត្រ និងទទឹង៧គីឡូម៉ែត្រ។ កោះនេះមានចម្ងាយ២៤គីឡូម៉ែត្រ ពីទីរួមខេត្តឋិតនៅក្នុងស្រុកកោះកុងមានកម្ពស់៣៥០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រមានទឹកធ្លាក់ជាង១០កន្លែង ដែលមានកម្ពស់ជាមធ្យម៦ម៉ែត្រទៅ២៥ម៉ែត្រ។ មានឆ្នេរខ្សាច់សក្បុសចំនួន៦កន្លែង ដែលមានឈ្មោះថាឆ្នេរដើមដូងទីមួយរហូតដល់ដើមដូងទីប្រាំមួយ។
ក្រៅពីតំបន់ទាំងនេះនៅមានតំបន់មួយចំនួនទៀតដូចជា កោះប៉ោ កោះស្ដេច ឃុនឆាងឃុនផែន ស្រែអំបិល ជាដើម ដែលសុទ្ធតែជាទស្សនីយភាពប្លែកៗ សម្រាប់ទេសចរទាំងជិតនិងឆ្ងាយ។

No comments:
Post a Comment