ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤។ ខេត្តនេះសម្បូរទៅ ដោយដើមត្នោត ដែលជាប្រភពផលិតស្ករត្នោតច្រើនជាងគេក្នុងប្រទេស។ ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តកំពត ខេត្ត តាកែវ ខេត្តកណ្ដាល ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលរួមមានស្រុកចំនូន៨ ត្រូវជា ៨៧ឃុំ និង១៣៥១ភូមិ លើផ្ទៃដីជាង ៧០១៧គីឡូម៉ែត្រការេ។
តំបន់កម្សាន្តសំខាន់ៗក្នុងខេត្តនេះមានដូចជា៖
-ឧទ្យានជាតិគិរីរម្យ
ស្ថិតក្នុងភូមិភ្នំដំរី ឃុំគីរីរម្យ ស្រុកភ្នំស្រួច មានចំងាយ១១៧គីទ្បូមែត្រពីទីក្រុងភ្នំពេញ។ ឧទ្យានជាតិព្រះកុសមៈ ឬឧទ្យានជាតិ គីរីរម្យ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតលើភ្នំដែលមានរយៈកំពស់៧០០មែត្រ និងមានលក្ខណៈ ពិសេសផ្សេងទៀតដែលអាច ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅទីនេះ ដូចជាព្រៃស្រល់ដ៏ស្រស់ត្រកាល ដែលត្រូវបាននាំចូលពីប្រទេសជប៉ុន ជាមួយនិងផ្កាអ័រគីដេ។ ខ្យល់អាកាសដ៏បរិសុទ្ធ លាយជាមួយនឹងសំណើម ព្រមទាំងមានទឹកធ្លាក់ផងនោះ ធ្វើឱ្យឧទ្យានជាតិគីរីរម្យកាន់តែមានភាពមនោរម្យទ្បើងថែមទៀត។
តំបន់នេះត្រូវបានរៀបចំឡើងដោយព្រះមហាក្សត្រនរោត្តមសីហនុក្នុងបំណង ជាទីតាំងសម្រាប់សម្រាកលំហែ នៅរដូវក្ដៅព្រោះទីនោះមានទេសភាពស្រស់បំព្រង លាយឡំជាមួយសត្វគ្រប់ប្រភេទ និងរុក្ខជាតិព្រៃដ៏គួរឱ្យទាក់ទាញ។ ឧទ្យាននេះមានឈ្មោះជាផ្លូវការថា ឧទ្យានជាតិព្រះសុរាម្រិតកុសុម ឋិតលើផ្ទៃដីជាង៣៥០០០ហិចតា និងត្រូវបានបង្កើត ឡើងមុនគេក្នុងចំណោមបណ្ដាឧទ្យានជាតិដទៃទៀត។ ភ្នំគិរីរម្យកាលដើមឡើយគេហៅថាភ្នំសូរ្យវង្ស វរវង្សដោយផ្អែក តាមរឿងព្រេងដែលជាការដំណាលតៗគ្នារបស់ពួកអ្នកស្រុកដែលរស់នៅតំបន់ នោះ។ ឧទ្យានជាតិគិរីរម្យមានទឹកធ្លាក់ ទាំងអស់ចំនួន៣កន្លែង៖ ទឹកធ្លាក់ទី១ ធ្វើដំណើរប្រមាណជា១០នាទីប៉ុណ្ណោះចូលទៅក្នុងព្រៃ ជាពិសេសនៅពេលព្រឹក ព្រលឹម ពិតជាមានទេសភាពធម្មជាតិគួរឱ្យចាប់អារម្មណ៍ក្រៃលែង។ ទឹកធ្លាក់ទី២ គឺជាតំបន់ទឹកធ្លាក់ដែលអំណោយផល ដល់ភ្ញៀវទេសចរក្នុងការបរិភោគអាហារនៅទីនោះ ព្រោះមានទីតាំងល្អ និងមានជារោងសម្រាប់អង្គុយលេងទៀតផង។ ទឹកធ្លាក់ទី៣ គឺទឹកធ្លាក់ចំបក់ ដែលតម្រូវឱ្យត្រូវធ្វើដំណើរចេញពីផ្លូវបំបែកពីទឹកធ្លាក់ទី១ និងទី។ ទៅដល់ទីតាំងសំចត យានយន្ត គេត្រូវធ្វើដំណើរប្រមាណ៤គីឡូម៉ែត្របន្តទៀតចូលក្នុងព្រៃ ឡើងលើភ្នំដោយថ្មើរជើង ឬជិះរទេះគោរបស់ អ្នកស្រុកដែលរង់ចាំទទួលទេសចរជាស្រេចនៅទីនោះ។ នៅតាមផ្លូវចូលទៅកាន់ទឹកធ្លាក់ចំបក់គេក៏អាចរីករាយជាមួយ ទេសភាពធម្មជាតិនានា ដើមឈើតូចធំ នៅតាមដងផ្លូវ លាយឡំជាមួយនឹងសម្រែកនៃសត្វបក្សាបក្សីដែលលាន់ឮឡើង ពីមាត់ជ្រោះ និងនៅជិតៗអ្នកដំណើរ។ ទឹកជ្រោះដែលមានកម្ពស់ប្រមាណ១២ម៉ែត្រ ហូរធ្លាក់ទម្លាក់ខ្លួនលើផ្ទាំងសិលា បែកទឹកខ្ចាយ ដែលធ្វើឱ្យអ្នកដែលទៅដល់ទីនោះហើយទ្រាំមិនងូតមិនបាន។
-រមណីយដ្ឋានអំពែភ្នំ
អំពែភ្នំឋិតនៅលើទឹកដីភូមិពីរក្នុងស្រុកច្បាមន ទីមួយគឺភូមិតាំងទន្លេ ឃុំសុព័រទេព និងភូមិអំពែភ្នំ ឃុំស្វាយ ក្រវាន់ ស្រុកច្បាមន ចម្ងាយ៤៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ។ កន្លែងនេះជារមណីយដ្ឋានបែបប្រវត្តិ សាស្ត្រ និងវប្បធម៌ ដែលមានវត្តចាស់មួយឈ្មោះវត្តអំពែភ្នំ ឋិតលើកំពូលភ្នំនៅត្រើយម្ខាង ដែលអាចធ្វើដំណើរឆ្លង កាត់ដោយថ្មើរជើង លើស្ពានយោលឈើមួយខ្សែ សន្ធឹងកាត់ទទឹងដងស្ទឹងតូចមួយមានវាលខ្សាច់អាចឱ្យអ្នកទេសចរ កម្សាន្តសប្បាយ សម្រាកលំហែបាន។
-ទេរទឹកពុះ
តំបន់នេះសម្បូរទៅដោយជនជាតិគួយរស់នៅ។ ជាតំបន់ធម្មជាតិ និងកម្រមាន ដែលឋិតនៅចម្ងាយ៦០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ក្នុងស្រុកឱរ៉ាល់ ឃុំសង្កែសាបទ ភូមិភ្នំទេ។ តំបន់នេះមានទំហំ៥ហិចតា ដុះព័ទ្ធជុំវិញ ដោយស្មៅកក់មានទឹកចេញពីក្នុងដីខួបប្រាំងវស្សា មានកម្ដៅ៧០អង្សាសេ ដែលអ្នកស្រុកនៅតំបន់នោះចាត់ទុកជាតំបន់ សក្តិសិទ្ធរបស់ពួកគេ និងតែងតែយកទឹកនៅទីនោះលុបមុខ ជម្រះខ្លួនដោយគិតថាអាចព្យាបាលជម្ងឺគ្រប់ប្រភេទបាន។
សូមបញ្ជាក់ថាទឹកនៅតំបន់នោះមានផ្ទៃត្រឹមតែ៨០ម៉ែត្រការេប៉ុណ្ណោះ ដែលតែងតែមានផ្សែងហុយៗឥតដាច់ ក្រោមកម្ដៅ៧០អង្សាសេ។ ទឹកនៅទីនោះមានក្លិនស្ពាន់ធ័រ និងក្លិនថ្មកំបោរ ដែលជាសារធាតុតែងតែកើតមានឡើងនៅ ក្នុងតំបន់ណាដែលមានភ្នំភ្លើងផ្ទុះ ឬជាមាត់ភ្នំភ្លើង។

No comments:
Post a Comment