Tuesday, July 26, 2011

ស្ទឹងត្រែង

ឋិតនៅភាគឥសាននៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនកម្ពុជាឡាវខេត្តស្ទឹងត្រែងទទួលរបបទឹកទន្លេមេគង្គ បន្ត​ពី​ប្រទេស​ឡាវ​ដោយ​មាន​បែក​ចេញ​ជាដៃជាច្រើន​ដូចជា ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពកជាដើម។ ដោយ សារ សក្ដានុពលភាពផ្នែកទេសចរមិនសូវអំណោយផល ខេត្តស្ទឹងត្រែង​ដែលមានចម្ងាយផ្លូវប្រមាណ៤៥៥គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ៧ ពុំ​សូវ​មាន​ការ​​ចាប់​អារម្មណ៍​ពី​អ្នក​ទេសចរ​ប៉ុន្មាន​នោះទេ។ ទេសចរ​ទៅ​កំសាន្ត នៅ​ទីនោះ គឺ​គ្រាន់តែ​ចង់​ទទួល​អារម្មណ៍​ប្លែក​ជាមួយ​ទិដ្ឋភាព​ស្រស់​ស្អាត​នៃ​ទន្លេ​ មេគង្គ និង​ទន្លេ​សេកុង​ប៉ុណ្ណោះ លើសពីនេះ ពួក​គេ​ចង់​សាក​ល្បង​នូវ​ឱជារស​ដ៏ឆ្ងាញ់​ពិសា​នៃ​ត្រី​ទន្លេ គឺត្រីប៉ាស៊ីអ៊ី និងត្រីប៉ាវ៉ា។ ហេតុនេះហើយទើបខេត្តនេះ បានខិត ខំ​ប្រើប្រាស់​ធនធាន​ដែល​ខ្លួន​មាន​ដើម្បី​កែច្នៃ​ជា​តំបន់​កំសាន្ត​ផ្សេងៗ​ ទាក់ទាញដល់ទេសចរ។ ប៉ុន្តែប្រសិនបើ គេធ្វើដំណើរ តាម​ដងផ្លូវ​ទៅ​កាន់​ទី​រួមខេត្ត​ស្ទឹងត្រែង នោះ​គេ​នឹង​ប្រទះភ្នែ​កនូវធ​ម្មជាតិដ៏​ត្រកាល​នៃ​ព្រៃឈើ​ដែល​អម តាម​សង​ខាង​ផ្លូវ ជាជម្រក​របស់​សត្វព្រៃ​គ្រប់ប្រភេទ។
គេសង្កេត​ឃើញ​មាន​តំបន់ខ្លះប្រជាពលរដ្ឋនៅក្នុងខេត្តតែងនាំគ្នាទៅលេងកំសាន្តញឹកញាប់ដូចជា៖

* - តំបន់អូរពងមាន់
នៅក្នុងភូមិអូរពងមាន់ ឃុំអូរពងមាន់ ស្រុកស្ទឹងត្រែង ចម្ងាយ៩គីឡូម៉ែត្រពីទីរួមខេត្ត។ ជា​តំបន់​កែច្នៃ​បឹងធម្មជាតិ​ដែល​មាន​ប្រភព​ទឹក​ពីក្នុង​ដី​​ចម្ងាយ​​ប្រមាណ ​៥០គីឡូម៉ែត្រ​ពីតំបន់នោះ ដែលអំណោយផល ដល់ទេសចរក្នុងការ សម្រាកលំហែ ងូតទឹក ព្រមទាំងស្ទូចត្រីផងដែរ។
* - កោះខ្សាច់
ជាតំបន់នៅតាមដងទន្លេសេកុង ប្រមាណ៥គីឡូម៉ែត្រពីទីរួមខេត្ត។ ទីនេះទេសចរអាចទៅកំសាន្ត បាន​តែ​នៅ​រដូវ​ប្រាំង​ប៉ុណ្ណោះ​ព្រោះ​រដូវវស្សា​តំបន់​នោះ​ត្រូវ​ទឹក​ទន្លេ ​ឡើង​លិច​បាត់។ តំបន់នេះមានឆ្នេរខ្សាច់សក្បុស ប្រវែងប្រមាណជាង២គីឡូម៉ែត្រ។

ក្រៅពី ​តំបន់​ទាំងពីរ​នេះ​គេនៅឃើញ​មាន​តំបន់​ខ្លះ​ទៀត​ដូចជា វត្តហាំងខូបា ដែល មានអាយុជាង៣០០ឆ្នាំមកហើយ ទេសចរ​ចូលចិត្ត​ទៅ​កំសាន្ត​នៅ​ពេល​មាន​កម្មវិធី​បុណ្យទាន​ម្ដង។ មួយ​ទៀត​គឺ​តំបន់ ប្រាសាទព្រះគោ ឋិតនៅស្រុកថាឡាបរិវាត់ ដែលត្រូវជិះទូកឆ្លងកាត់ទន្លេសេកុង និង​ទន្លេ​មេគង្គ​ចម្ងាយ​ប្រមាណ ៤គីឡូម៉ែត្រ​​ដើម្បី​ទៅ​ដល់ ទីនោះ។

No comments: