ខេត្ដ ក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជាសំបូរទៅដោយសម្បត្ដិ វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាកំសាន្ត និងសិក្សាស្រាវ ជ្រាវ ដើម្បីបានឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិត នៃសម្បត្ដិទាំងនោះដោយខានពុំបាន។ ក្រៅអំពីលទ្ធភាព ខាងផ្នែកទេសចរណ៍ខេត្ដក្រចេះអាចផ្ដល់ លទ្ធភាពលើវិស័យផ្សេងៗទៀតជាច្រើនដូចជា វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខ្មែរបាន បន្សល់ទុកឱ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅ ជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុន្តែស្អាត លំអទៅដោយអាគារស្ថាបនាតាំងពី ទសវត្ស១៩៤០-១៩៥០ និង១៩៦០ ដែលមានរចនាបថល្អប្រណិត។ នៅគ្រប់ទីកន្លែងក្នុងខេត្ដប្រកប ដោយធម្មជាតិពិតដ៏សែន មនោរម្យនៅខាងមុខមានដងទន្លេ និងកោះ នៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមក ដល់ខេត្ដក្រចេះជាលើកដំបូង ប្រាកដជាមានអារម្មណ៏សប្បាយរីករាយនឹងបានគយគន់ទេសភាព និងស្រូបខ្យល់ រំភើយៗនាពេលរសៀលថ្ងៃរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្ដក្រចេះមានសត្វផ្សោតទឹកសាប ដែលជាប្រភេទសត្វដ៏ កម្រក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ប្រពៃ ដែល មានការទាក់ទាញការចាប់អារម្មណ៏ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិង ក្រៅប្រទេស និងមានសារៈសំខាន់សំរាប់អ្នកសិក្សា ស្រាវជ្រាវស្វែងយល់។ លើសពីនេះខេត្ដក្រចេះមានជនជាតិដើមភាគតិចរស់នៅចំនួន០៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្ដនេះ មានរមណីយដ្ឋានចំនួន១៣កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ប្រវត្តិ សាស្ត្រចំនួន ០៦កន្លែង និងរមណីយដ្ឋានធម្មជាតិចំនួន ០៧កន្លែង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមាន ចម្ងាយ ៣៤០គ.ម មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាល កៅស៊ូរួចរាល់ហើយអ្នក ទេសចរណ៍អាចធ្វើដំណើរមក កាន់ខេត្ដក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុងអ្នកទេសចរណ៍ គេក៏អាច ធ្វើដំណើរតាមទន្លេមេគង្គ ដែលមានចម្ងាយ២២០គ.ម ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរ អាចគយគន់ទេសភាពតាមដងទន្លេមេគង្គ។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អ្នកប្រព្រឹត្ត ទៅបាននៅឡើយដោយ សារអាកាសយានដ្ឋានពុំទាន់បានកែលម្អ និងពុំទាន់មានជើងហោះហើរ នៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាច បន្តដំណើរទៅកាន់ខេត្ដ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី និងទៅប្រទេសជិតខាងដូចជា ប្រទេសឡាវ និង វៀតណាមបាន។
តំបន់កំសាន្តសំខាន់ៗនៅក្នុងទឹកដីខេត្តក្រចេះ៖
-វត្តសសរ១០០ ឋិតនៅស្រុកសំបូរ ចម្ងាយប្រមាណ៣៦គីឡូម៉ែត្រពីទីរួមខេត្តក្រចេះតាមផ្លូវជាតិលេខ។ តំបន់វត្តនេះមានព្រះវិហារចំនួន៤ បែរមុខទៅតាមទិសទាំង៤ ដូចជាវិហារលាវ បែរមុខទៅរកទិសខាងលិច វិហារគោគបែរមុខទៅទិសខាងត្បូង វិហារគោកកើតបែរមុខទៅរកទិសខាងកើត វិហារសសរ១០០បែរមុខទៅរកទិស ខាងជើង។ វត្តនេះជាតំបន់ដែលពុទ្ធបរិសទ្ធ ជិតឆ្ងាយប្រជុំគ្នាដើម្បីប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមទំនៀមទម្លាប់ ដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំ ជាដើម។
-តំបន់កំសាន្តព្រែកកាំពី ឋិតនៅភាគខាងជើងទីរួមខេត្តក្រចេះ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ តំបន់នេះជា តំបន់កំសាន្តតាមរដូវ ព្រោះនៅរដូវវស្សាទឹកឡើងមិនអាចឱ្យទេសចរងូតទឹកកម្សាន្តបាននោះទេ គេអាចលេងទឹកបាន នៅរដូវប្រាំង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ តំបន់នេះក៏សម្បូរសត្វផ្សោតទឹកសាប ដែលជាសត្វកម្រនៅលើ ពិភពលោក។
-រមណីយដ្ឋានភ្នំសម្បុក ជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំព្រងប្រចាំខេត្តនេះ។ អ្នកដែលធ្វើដំណើរ កម្សាន្តទៅកាន់ខេត្តក្រចេះ ពុំដែលភ្លេចទៅគយគន់ទេសភាពនៅលើកំពូលភ្នំសម្បុកនោះទេ ជាពិសេសទេសភាពដង ទន្លេមេគង្គ ដែលជាទស្សនីយភាពជាប់ចិត្តក្រៃលែង។ នៅជាប់នឹងជើងភ្នំមានបឹងមួយមានទឹកថ្លាឈ្វេង ព័ទ្ធជុំវិញដោយ រុក្ខជាតិតូចធំ ដែលជាជម្រកដ៏សុខសាន្តរបស់បក្សីបក្សាទាំងឡាយ ដែលតែងតែស្រែកច្រៀងឆ្លងឆ្លើយ ស្វាគមន៍រាល់ភ្ញៀវដែលធ្វើដំណើរដល់ទីនោះ។ តំបន់ភ្នំនេះឋិតនៅចម្ងាយ១១គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ក្នុងឃុំថ្មគ្រែ ស្រុកក្រចេះ តាមផ្លូវជាតិលេខ។

No comments:
Post a Comment