Tuesday, July 26, 2011

រុស្ស៊ីៈ ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់មនុស្ស ៣នាក់

យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១នេះថា ឧទ្ធម្ភាគចក្រមួយគ្រឿង ប្រទេស Mi-8 ដែលមានមនុស្ស ៥នាក់ជិះនៅលើនោះ បានធ្លាក់នៅប្រទេសរុស្ស៊ី ក្នុងថ្ងៃចន្ទនេះ ដោយបានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។
តាមការចេញផ្សាយពី ទីភ្នាក់ងារព័ត៌មាន Itar-Tass បានឲ្យដឹងថា ការធ្លាក់នេះគឺដោយសារឧទ្ធម្ភាគចក្រនោះមាន បញ្ហាផ្នែកម៉ាស៊ីន ស្របពេលកំពុងព្យាយាមចុះចត នៅតំបន់ ជូកូតកាហើយបានបណ្តាលឲ្យមានភ្លើងឆេះបន្ទាប់ ពីធ្លាក់នោះផងដែរ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ឧទ្ធម្ភាគចក្រប្រភេទ Mi-8 នេះមួយគ្រឿងក៏បានធ្លាក់នៅប្រទេស រុស្ស៊ី ផងដែរ ដែលវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍ UTAir Ariline ហើយវាបានធ្លាក់ក្នុងពេលដែលកំពុងដឹកកម្មកររុករក ប្រេង ទៅកាន់តំបន់សមុទ្រ ស៊ីប៊ឺរៀ របស់ប្រទេស ដោយពេលនោះ បានបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៤នាក់ផ្សេងទៀត
រងរបួស។
Photo by DAP-NEWS

No comments: