ផ្នែករដ្ឋបាលមហាសមុទ្ររបស់ចិន AEO រាយការណ៍ថា នាវាមុជទឹកចិនមានមនុស្សជិះឈ្មោះ «JIAOLONG» បានចុះទៅក្នុងទឹកដល់ជម្រៅ៥០៣៨,៥ម៉ែត្រ ក្នុងឱកាសនៃការសាកល្បងមួយកាលពីថ្ងៃទី២៦ កក្កដា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
នាវាមុជទឹក JIAOLONG ជាមួយមនុស្សជិះក្នុងនោះ៣នាក់ ចាប់ផ្តើមសាកល្បងមុជក្នុងទឹកកាលពីថ្ងៃទី២៦ កក្កដា វេលាម៉ោង៣ និង៣៨នាទីទៀបភ្លឺក្នុងតំបន់អន្តរជាតិមួយនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ការចុះក្នុងទឹកនេះមានន័យថា នាវាមុជទឹក JIAOLONG អាចចុះទៅដល់៧០% នៃបាតសមុទ្រពិភពលោក ។ យោងតាម AEO ថា នាវាមុជទឹកនេះគ្រោងធ្វើការសាកល្បងមុជក្នុងទឹកឱ្យបានជម្រៅ ៧០០០ម៉ែត្រក្នុងឆ្នាំ២០១២ ៕
No comments:
Post a Comment