Tuesday, July 26, 2011

តថ្លៃទិញម៉ូតូ មិនត្រូវ វាយរង របួសធ្ងន់ ត្រូវជាប់ជុច សមត្ថកិច្ច

ដោយសារតែតថ្លៃទិញម៉ូតូមិន ត្រូវ បានបណ្ដាលឱ្យអ្នករកស៊ីលក់និងគួកជេ ម៉ូតូ ស្ទុះទៅទាញយកម៉ារ៉ាវេនម៉ូតូវាយទៅ លើអ្នកទិញម៉ូតូឱ្យរងរបួស ធ្ងន់ចំក្បាលដេរ ៣ថ្នេរ កាលពីវេលាម៉ោង ១១និង៣០នាទី ស្ថិតនៅមុខឃ្លាំងលក់ម៉ូតូមួយកន្លែង ផ្ទះ លេខ១៤ ផ្លូវលេខ១៩២ ទល់មុខសាលា សង្កាត់ទឹកល្អក់ទី៣ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យ ដឹងថា ជនរងគ្រោះដែលបែកក្បាលដេរ ៣ថ្នេរនេះ មានឈ្មោះ សុង ហេង ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះ លេខ 12B សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រីឯជនបង្កឈ្មោះ ចេង វណ្ណា ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរជាអ្នកលក់និង គួកជេម៉ូតូ។
ប្រភពបានបន្ដថា ហេតុការណ៍ នេះបានកើតឡើង បន្ទាប់ពីជនរងគ្រោះបាន ទៅរកទិញម៉ូតូម៉ាកគុប៩០ ពណ៌ទឹកប៊ិច តម្លៃ ១១៥០ដុល្លារ ប៉ុន្ដែបន្ទាប់ពីតថ្លៃហើយ អត់មានការពេញចិត្ដ ស្រាប់តែអ្នកលក់អះ អាងថា និយាយបាតដៃខ្នងដៃ រួចក៏ឈ្លោះ គ្នា រហូតដល់ថ្នាក់ប្រើអំពើហិង្សាតែម្ដង ទៅ។
សាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ ថា ពួកគេមិនទទួលយក ការសម្របសម្រួលឡើយ ពោលនឹងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ឱ្យចាត់ការទៅតាមផ្លូវច្បាប់។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: