លោក ចាន់ ជៀន នាយការិយាល័យស្រាវជ្រាវកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា អាស្ទាវអុកឡុកក្នុងមណ្ឌលប្រឡងបាក់ឌុបដោយយកដាវមកប៉ុនប៉ងគំរាម កំហែងតែត្រូវប៉េអឹមចាប់ខ្លួននោះមានឈ្មោះ ជេត វិទូ ភេទប្រុសអាយុ ១៩ឆ្នាំមានទីលំនៅ ភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១១ នៅចំណុចវិទ្យាល័យហ៊ុនសែនព្រៃសណ្ដែក ហើយជនសង្ស័យរូបនោះត្រូវបានប៉េអឹមចាប់ខ្លួនខណៈពេលធ្វើសកម្មភាព រួចមក។ បើតាមការអះអាងរបស់លោក ចាន់ ជៀន នាយការិយាល័យស្រាវជ្រាវបានបន្តថា ជនសង្ស័យរូបនេះ បានកាន់ដាវនៅក្នុងដៃ ហើយប៉ុនប៉ងធ្វើសកម្មភាពនៅក្នុងមណ្ឌលប្រឡងបាក់ឌុបកាលពីរសៀល ម្សិលមិញនេះ ហើយជនសង្ស័យរូបនេះមិនត្រឹមតែអុកឡុកក្នុងមណ្ឌលប្រឡងនេះទេ រហូតមានឈ្មោះក្នុងដីកាចាប់ខ្លួនទៀតរបស់សាលាដំបូងខេត្តតាកែវ ឲ្យចាប់ខ្លួនពីបទបង្ករបួស្នាម ។ ជនសង្ស័យរូបនេះរួមទាំងវត្ថុតាងមានដាវមួយដើមត្រូវបានកម្លាំង ប៉េអឹមការិយាល័យស្រាវជា្រវបញ្ជូនទៅតុលាការខេត្តតាកែវដើម្បី ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment