ទឹកដី ខេត្តមួយក្នុងប្រទេសកម្ពុជា ដែលធ្លាប់តែល្បីល្បាញថាមានទេសភាពស្រស់ស្អាតមិនចាញ់បរទេស មួយចំនួននោះ ឋិតនៅប៉ែកឥសាន ចម្ងាយ៥២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ជាតំបន់ដែលសម្បូរទៅដោយជនជាតិភាគតិច រស់នៅ ជាពិសេសជនជាតិព្នង គ្រឹ ង កាឆុក កាវែតជាដើម ខេត្តមណ្ឌលគិរីឋិតនៅលើកំពូលភ្នំជាច្រើន ដែលដុះជាប់តៗគ្នា លម្អដោយវាលស្មៅពណ៌បៃតងខ្ចី ក្រាលគ្របពីលើផ្ទៃដីពណ៌ក្រហមដ៏មានជីជាតិ រួមជាមួយព្រៃ ឈើក្រាស់ ឃ្មឹក និងព្រៃស្រល់ដុះដោយកន្លែង កាន់តែបន្ថែមភាពស្រស់ត្រកាលឱ្យខេត្តនេះ។ ក្រៅពីទេសភាពដ៏ស្រស់ ត្រកាល នៃវាលស្មៅធម្មជាតិ និងចម្ការស្រល់ដ៏គួរឱ្យទាក់ទាញខេត្តនេះមានទឹកជ្រោះជាង៦០កន្លែង ប៉ុន្តែទេសចរអាចទៅ កំសាន្តបានតែនៅកន្លែងខ្លះប៉ុណ្ណោះ ព្រោះដោយសារស្ថានភាពទីតាំងភូមិសាស្ត្រនៃតំបន់ទាំងនោះ។ ទឹកជ្រោះដែល មានឈ្មោះល្បីល្បាញជាងគេគឺទឹកជ្រោះប៊ូស្រា ដែលឋិតនៅចម្ងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តក្នុងស្រុកពេជ្រចិន្ដា។ ទឹក ជ្រោះនេះចែកចេញ៣ដំណាក់៖
-ដំណាក់ទីមួយ មានកម្ពស់ប្រមាណ១២ម៉ែត្រ ដែលមានមុខកាត់១៥ម៉ែត្រនៅរដូវវស្សា។
-ដំណាក់ទីពីរ មានកម្ពស់ពី១៥ ទៅ២០ម៉ែត្រ និងមានមុខកាត់ទទឹង២០ម៉ែត្រ។ មានកម្ពស់១៨ ទៅ២៥ម៉ែត្រ នៅរដូវប្រាំង ដែលមានមុខកាត់ត្រឹមតែ១៣ម៉ែត្រ។ ដំណាក់ទីពីរនេះមានចម្ងាយប្រមាណ១៥០ម៉ែត្រពីដំណាក់ទីមួយ។
-ដំណាក់ទីបី ឋិតនៅឆ្ងាយពីដំណាក់ទីពីរ ដែលមិនអាចទៅដល់បានព្រោះជាតំបន់ព្រៃក្រាស់ៗ និងសម្បូរសត្វ សាហាវរស់នៅ។
ទឹកជ្រោះសែនមនោរម្យ ឋិតនៅក្នុងស្រុកសែនមនោរម្យចម្ងាយ៥គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់នេះមានទឹក ធ្លាក់៣ដំណាក់ផងដែរ៖
-ដំណាក់ទីមួយ មានកម្ពស់ទាបត្រឹមតែមួយម៉ែត្រប៉ុណ្ណោះ និងមានមុខកាត់២ម៉ែត្រ។
-ដំណាក់ទីពីរ មានកម្ពស់ខ្ពស់រហូតដល់ទៅ៧ម៉ែត្រ ដែលមានមុខកាត់៨ម៉ែត្រ។ ទីនេះសម្បូរមនុស្សទៅ កម្សាន្ត ព្រោះមានទីវាលដ៏ធំសម្រាប់ទេសចរអង្គុយ និងងូតទឹក។ នៅ ថ្ងៃឈប់សម្រាក ថ្ងៃបុណ្យទានម្ដងៗគេចូលចិត្ត ទៅកម្សាន្តនៅតំបន់ទឹកធ្លាក់សែនមនោរម្យនេះ នៅដំណាក់ទីពីរ ជាពិសេសអ្នកដែលរស់នៅទីរួមខេត្តនេះតែម្ដង ព្រោះ តំបន់នេះនៅជិតទីរួមខេត្តស្រាប់។
-ដំណាក់ទីបី ពុំសូវមានមនុស្សទៅកម្សាន្តនោះទេ។ មានទឹកធ្លាក់កម្ពស់១,៥ម៉ែត្រ និងមានចម្ងាយ១គីឡូម៉ែត្រ បន្តទៀតពីទឹកធ្លាក់ទីពីរ។
ទឹកជ្រោះរមនា ឋិត ក្នុងស្រុកសែនមនោរម្យ ចម្ងាយ១០,៥គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់ទឹកជ្រោះនេះព័ទ្ធជុំវិញ ដោយដំណាំផ្សេងៗដូចជាកោស៊ូ ស្វាយចន្ទី កាហ្វេ និងរុក្ខជាតិ ព្រៃឈើតូចធំជាលម្អនៃតំបន់នេះ។ ទឹកជ្រោះនេះ ក៏ជា តំបន់គួរឱ្យទាក់ទាញចំពោះទេសចរផងដែរ ដោយមានទឹកធ្លាក់កម្ពស់៥ម៉ែត្រ ហូរធ្លាក់ទៅក្នុងអាងទឹកធំមួយ ដែលបង្ក លក្ខណងាយស្រួលដល់ទេសចរ ក្នុងការងូតទឹកកម្សាន្ត។
ក្រៅពី តំបន់ទឹកធ្លាក់ទាំងនេះ នៅមានតំបន់កម្សាន្តដទៃទៀតដូចជា ភ្នំដោះក្រមុំ តំបន់ទឹកធ្លាក់អូររមីស ចម្ការ ស្រល់ ចម្ការកៅស៊ូជាដើម រួមទាំងទេសភាពនៃវាលស្មៅបៃតងខ្ចី នៅលើកំពូលភ្នំលាតសន្ធឹងល្វឹងល្វើយហាក់ដូចជា កម្រាលព្រំពណ៌បៃតងស្រស់ លាយឡំជាមួយអាកាសធាតុត្រជាក់ស្រឹបស្ទើរគ្រប់រដូវនោះ ខេត្តមណ្ឌលគិរី គឺជាទិសដៅ អភិវឌ្ឍន៍វិស័យទេសចរដ៏សំខាន់ ដែលគេជឿថានឹងអាចទាក់ទាញភ្ញៀវទេសចររទាំងក្នុង និងក្រៅប្រទេសកាន់តែច្រើន ឡើងៗ ដែលជាប្រភពចំណូលមួយទៀតក្រៅពីខេត្តសៀមរាប ក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ លើសពីនេះតាមរយៈ វិស័យទេសចរ វិស័យសេវាកម្ម ឧស្សាហកម្ម និងឋាមពលក៏និងកាន់តែរីកចម្រើនកើនឡើង ដែលជាប្រភពនៃ សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋ។ នៅខេត្តមណ្ឌលគិរីនេះ គេបានស្រាវជ្រាវរកឃើញថាមានរ៉ែជាច្រើន កប់នៅក្រោមដី ជាពិសេសរ៉ែអាលុយមីញោម ហើយក៏មានរ៉ែមាស និងត្បូងដ៏មានតម្លៃផងដែរ។ ការអភិវឌ្ឍន៍ ខេត្តនេះទាំងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសុខាភិបាល គេជឿថាពិតជាអាចធ្វើឱ្យខេត្តនេះក្លាយជាតំបន់ ដែលជាទស្សនវិស័យរបស់អ្នកវិនិយោគទាំងឡាយ ក្នុងការមកបណ្ដាក់ទុនរកស៊ីនៅទីនោះ ដែលជាបច្ច័យល្អជួយបង្កើត ការងារជូនប្រជាពលរដ្ឋផងដែរ។ ក៏ប៉ុន្ដែគេក៏រំពឹងផងដែរថារាល់គម្រោងអភិវឌ្ឍន៍ និងការវិនិយោគទាំងឡាយពិតជា មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនជាតិភាគតិច ដែលធ្វើឱ្យពួកគេត្រូវ បាត់បង់ទឹកដី ប្រពៃណី ទំនៀមទម្លាប់ ឬខូចប្រយោជន៍របស់ពួកគាត់ធ្ងន់ធ្ងរនោះឡើយ។

No comments:
Post a Comment