ព្រៃវែង ជាខេត្តមួយឋិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ទឹកដីដ៏បរម បុរាណមួយនេះបានបន្សល់ទុកនូវប្រវត្តិអបិយជំនឿខ្មែរជាច្រើន រហូតមកដល់បច្ចុប្បន្ន ដែលប្រជាពលរដ្ឋខ្មែរនៅតែមាន ជំនឿខ្លាំងក្លា ទៅតាមទីកន្លែងមួយចំនួន ជាហេតុនាំឱ្យពួកគេតែងតែប្រារព្វនូវពិធីផ្សេងៗដើម្បីបួងសួងសុំ សេចក្ដីសុខ ពីម្ចាស់ទឹកម្ចាស់ដី អ្នកតា អ្នកសច្ចំជាដើម។
ក្នុងការធ្វើពិធីផ្សេងៗគោរពថ្វាយដល់អ្នកតា អ្នកស្រុកព្រៃវែងជឿថាជាអ្នកចាំថែរក្សាពួកគេ ថែរក្សាទឹកដីភូមិស្រុក ឱ្យនៅគង់វង្ស រីកចម្រើនមានសេចក្ដីសុខ។ ពិធីឡើងអ្នកតា គេ តែងធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមានរៀបចំយ៉ាងអឹកធឹក។ ពិធីនេះគេធ្វើដើម្បីយាងអ្នកតាទៅកាន់ ទីគួរ ទីសមរម្យ ដោយហែចេញពីតំបន់បារាយណ៍អណ្ដែត ឆ្ពោះទៅកាន់ស្រុកបាភ្នំ។ បារាយណ៍អណ្ដែតជាទីតាំង ដែលអ្នកស្រុកជឿថាជាតំបន់សក្តិសិទ្ធប្រជុំដោយអ្នកតាតូចធំ ព្រោះទីនោះជាទីទួលរាបស្មើ មានដើមឈើធំៗចោលម្លប់ ត្រឈឹងត្រឈៃ។ តំបន់នេះឋិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកព្រៃវែង ចម្ងាយ៣គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង ដែលប្រជាពលរដ្ឋចូលចិត្តទៅបួងសួងស្បថស្បែនៅទីនោះ មិនតែប៉ុណ្ណោះគេតែងលេងភ្លេងពិណពាទ្យថ្វាយអារក្ស អ្នក តាសុំសេចក្ដីសុខ និងសុំទឹកភ្លៀងដើម្បីធ្វើស្រែចម្ការនៅរៀងរាល់ថ្ងៃសីល ឬថ្ងៃបុណ្យទានផ្សេង។ បាភ្នំឋិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ចម្ងាយ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង ជារាជធានីបុរាណ ដំបូងគេបង្អស់របស់ខ្មែរ។ បាភ្នំក៏ជា រមណីយដ្ឋានមួយផងដែររបស់ខេត្តព្រៃវែង ដែលមានភ្នំនៅក្បែរៗគ្នា គឺភ្នំល្អាង ភ្នំធំ ភ្នំបញ្ជរ និងភ្នំសំពៅ។ នៅទីនោះមានទេសភាពល្អ ជាពិសេសទេសភាពពីលើកំពូលភ្នំ ដែលអ្នកស្រុក ភ្ញៀវទេសចរនានាចូលចិត្តទៅកម្សាន្ត ផង និងដើម្បីបួងសួងសុំសេចក្ដីសុខផង នៅពេលមានពិធីបុណ្យទានផ្សេង។
ក្នុង ខេត្តព្រៃវែងនេះមានបូជនីយដ្ឋានជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរយើងគោរពបូជា និងជួបជុំគ្នា លេងល្បែងប្រជាប្រិយខ្មែរ នៅរដូវបុណ្យចូលឆ្នាំ។ អ្នកដែលទៅលេងកន្លែងទាំងអស់នោះ ភាគច្រើនជាជនជាតិខ្មែរ ពុំសូវមានបរទេសនោះទេ។

No comments:
Post a Comment