Tuesday, July 26, 2011

បុរសម្នាក់ លង់ទឹកស្លាប់​​ ខណៈហែល ទៅយកបាល់ ក្នុងទឹកទន្លេ

សាកសព បុរសម្នាក់ ត្រូវបាន គេរាវរកឃើញ ពីក្នុងបាតទន្លេ ស្ថិតក្រោម ស្ពានកីហ្សូណា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ ទី២៦ ខែកក្កដា ។ ហើយសាកសពបុរសនោះ ត្រូវបានគេដឹង ថា បានលង់ទឹកទន្លេស្លាប់ ក្នុងខណៈ ដែលបុរសរងគ្រោះ ហែលទៅយកបាល់ ដែលធ្លាក់ចូលទឹកទន្លេ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា នៅ ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិទី១០ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។
តាមលោក ឃុត រុន ប្រធានប៉ុស្ដិ៍នគរ បាលសង្កាត់កំពង់ចាម បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា បុរស រងគ្រោះ មានឈ្មោះ ម៉ៅ វ៉ាន៉ណាត ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ សង្កាត់កើតហេតុ ។ លោកប្រធានប៉ុស្ដិ៍ បានឱ្យដឹងទៀតថា កាលពីល្ងាច ថ្ងៃទី២៥ ខែកក្កដា បុរសរងគ្រោះ បានលេងបាល់ទះ នៅក្បែរមាត់ទន្លេ លុះលេងបានបន្ដិច ក្រោយមក ស្រាប់តែក្រុមអ្នកលេងបាល់ បានវាយបាល់បណ្ដាលឱ្យធ្លាក់ចូលទៅក្នុង ទឹកទន្លេ ហើយក្នុងពេលនោះ បុរសរងគ្រោះ បានសម្រេចចិត្ដចុះទឹកទន្លេ ដើម្បីហែល ទៅយកបាល់ លុះចុះហែលបានបន្ដិច ស្រាប់ តែបុរសរងគ្រោះលង់ទឹកទន្លេ លិចបាត់ ហើយភ្លាមៗនោះ មានមនុស្ស បានព្យា យាមហែលទៅជួយរាវរកដែរ ប៉ុន្ដែរក មិនឃើញ ដោយសារតែរដូវនេះទឹកឡើង ហើយទឹកហូរខ្លាំងទៀតផង ។ ហើយការ បាត់ខ្លួនបុរសរងគ្រោះធ្វើឱ្យក្រុមគ្រួសារ បានខិតខំជួលគេឱ្យជួយរាវរក ប៉ុន្ដែក្នុង ថ្ងៃកើតហេតុនោះរកមិនឃើញទេ រហូតដល់ ម៉ោង១២ និង៣០នាទី ថ្ងៃទី២៦ ទើបរក ឃើញសាកសពនៅក្នុងទឹកទន្លេ ក្រោម ស្ពានកីហ្សូណា ដោយប្រជានេសាទជន ជាតិឥសា្លមបានរាវរកឃើញ។
ហើយបច្ចុប្បន្ន សាកសពបុរសរងគ្រោះ ត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
Photo by DAP-NEWS

No comments: