ឯកសារការទូត របស់សហរដ្ឋអាមេរិក ប្រចាំទីក្រុងបាងកក និង ភ្នំពេញត្រូវ ដែលវីគីលីគបញ្ចេញកាលពីសប្ដាហ៏កន្លងទៅ បានបង្ហាញឲ្យឃើញ ពីភាពមិនស៊ីចង្វាក់គ្នា អំពីយុទ្ធសាស្រ្តនយោបាយ ទី ក្រុងបាងកក និង ភ្នំពេញ ទាក់ទងការតែងតាំងអតីតនាយករដ្ឋមន្ត្រីសៀម ថាក់ស៊ីនធ្វើជាទីប្រឹក្សា សេដ្ឋកិច្ច។
នៅក្នុងសារទូរលេខ ដែលចុះកាលបរិច្ឆេទ កាលពីខែវិច្ឆិការឆ្នាំ២០០៩ថា”អ្នកធ្វើអត្ថាធិប្បាយជាច្រើនបាន ប៉ាន់ប្រមាណថា ការសម្រេចចិត្តរបស់ លោក ហ៊ុន សែន ក្នុងការផ្គាប់ចិត្តអតីតនាយករដ្ឋមន្រ្តីដែលរត់គេចខ្លួន របស់ថៃគឺសំដៅគាបសង្កត់រដ្ឋាភិបាល ថៃ បច្ចុប្បន្ន ឲ្យធ្លាក់ទៅក្នុងការបោះឆ្នោតថ្មីដែលនឹងធ្វើឲ្យគណបក្សភឿថៃ របស់ លោក ថាក់ស៊ីន វិលទៅកាន់អំណាចវិញ។
សារទូរលេខនោះ បានបន្តទៀតថា”យ៉ាងហោចណាស់សម្រាប់ពេលឥឡូវនេះ វាទំនងជាថា លោកថាក់ស៊ីន , លោក ឆាវ៉ាលីតយ៉ុងឆៃយុទ្ធ ជាប្រធានគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងនិងលោក ហ៊ុន សែន សុទ្ធតែបានប៉ាន់ស្មានខុស ពីលទ្ធផល នៃ ការតែងតាំង លោក ថាក់ស៊ីន ជាទី ប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងបរិបទ សង្គមថៃ”។
ស្ថានទូតបានបន្តលើកឡើងថា “ការធ្វើប្រជាមតិភ្លាមៗមួយ” បានបង្ហាញថា ការគាំទ្រចំពោះអាប់ ភីស៊ីតវីចាជីវ៉ា ជានាយករដ្ឋមន្រ្តីបច្ចុប្បន្នបានកើនឡើង ពី២៣,៣ ភាគរយដល់៦៨,៦ភាគរយ ហើយថែមទាំងបានលើស ៥០ភាគ រយ នៅក្នុង តំបន់ ភាគ ឦសានដែលធ្លាប់គាំទ្រ លោក ថាក់ស៊ីន ទៀតផង។
យ៉ាងណាក៏ដោយសារទូរលេខដែល លេចធ្លាយ ពីទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនៅក្នុងខែដដែលនោះ បានបកស្រាយខុសគ្នាបន្តិច។ដោយបានលើកឡើងថា”ការផ្គាប់ចិត្ដ ថាក់ស៊ីន ជា ថ្នូរនឹងការរក្សាបាននូវទំនាក់ទំនង ជាមួយនឹងគណបក្ស ដែលលោកជឿថា នឹងក្លាយជារដ្ឋាភិបាលជាប់ឆ្នោតបន្ទាប់នៅក្នុង ប្រទេសថៃ” ។
ប៉ុន្តែបើទោះជាដូច្នេះ ក្ដី ពួកអ្នកវិភាគ ខ្លះបាន មើលឃើញថា រដ្ឋាភិបាលថ្មី របស់សៀមដែលនឹងដឹកនាំ ដោយគណបក្សភឿថៃ វាអាចផ្ដល់ផលចំណេញឲ្យដល់បុគ្គល ហ៊ុន សែន ទាក់ទងទៅនឹងគម្រោងបង្កើតទីក្រុង ទំនើបមួយនៅខេត្តកោះកុង ដែលជាការសន្យាជាមួយ ថាក់ស៊ីន ប៉ុន្តែនឹងពុំមានប្រយោជន៍អ្វីសម្រាប់ខ្មែរ ជាពិសេសទាក់ទងនឹង ជម្លោះព្រំដែន ឡើយ ។ព្រោះថាថៃលឿងនិងថៃក្រហម មិនខុសគ្នាឡើយ , ពោលគឺជាថៃដូចគ្នា ៕

No comments:
Post a Comment