ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត លើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០ម៉ែត្រ) ។ ដងភ្នំនេះ មានលក្ខណៈចោទខ្លាំង ខាងប្រទេសកម្ពុជា និងជម្រាលទេរពីខាងប្រទេសថៃ ។ ប្រាសាទព្រះវិហារ មានចំងាយ៤០៥គីទ្បូម៉ែត្រ ពីទីក្រុងភ្នំពេញ និងចំនួន១០៨គីទ្បូមែ៉ត្រពីទីរួមខែត្រព្រះវិហារ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ ស្រុកជាំខ្សាន្ត ។ នៅលើភ្នំដងរែកនោះ មានជណ្តើរធំទូលាយមួយ ដែលនាំយើងទ្បើងទៅដល់កំពូលភ្នំ ដែលជាទីតាំងនៃប្រាសាទព្រះវិហារ ដែលធ្លាប់មានឈ្មោះ ពីបុរាណថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ បានសាងសង់ទ្បើងនៅក្នុងអំទ្បុង ចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គ ព្រះនាម ព្រះបាទយសោវរ្ម័នទី១(សាងសង់ក្នុងព.ស ៨៨៩-៩១០) ព្រះបាទសុរយវរ្ម័នទី១(សាងសង់ក្នុងព.ស ១០០២-១០៥០) ព្រះបាទ សុរយវរ្ម័នទី២(សាងសង់ក្នុងព.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ សាងសង់ ក្នុងព.ស ១០៨០-១១០៩) ។ ក្នុងឆ្នាំ ១៩៥៤ ពួកបារាំងបានប្រគល់ប្រសាទនេះ អោយទៅប្រទេសថៃ តែត្រូវខ្មែរទាមទារបានមកវិញ ដោយការកាត់សេចក្តី ពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ថ្ងៃ១៥មិថុនា ១៩៦២។
No comments:
Post a Comment