Tuesday, July 26, 2011

បន្ទាយមានជ័យ

ឋិត​នៅ​ចម្ងាយ៣៥៩គីឡូម៉ែត្រ​ពី​ ទីក្រុង​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ៥ និង​មាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​ខេត្ត​បាត់ដំបង ឧត្ដរមានជ័យ សៀមរាប និង​ព្រំប្រទល់​ថៃ ខេត្តបន្ទាយមានជ័យ កំពុង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​កុះករ​តាម រយៈ​កាស៊ីណូ​ខ្នាត​អន្តរជាតិ​មួយ ដែល​កំពុងបើក​ឱ្យមាន​ការចូល​លេង កម្សាន្ត​ទាំងយប់​ទាំង​ថ្ងៃ។ តំបន់​កាស៊ីណូ​នេះ ក៏មាន​រៀបចំ​ជា​ផ្នែក​ផ្សេងទៀត​ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សា​រលក់ ឥ​វ៉ាន់​ផងដែរ។ ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ទី នោះ​ភាគច្រើន​ជា​ជនជាតិ​ថៃ ឯ​ភ្ញៀវ​ជនជាតិ​ផ្សេងទៀត​ពុំ​សូវ​មាន​នោះទេ។ បើ​ចំពោះ​ជនជាតិខ្មែរ​ជា​អ្នក​ទេសចរណ៍ សាមញ្ញ​វិញ គឺ​ពួកគេ​ច្រើន​ទៅ​ដើម្បី​កម្សាន្ត​ភ្នែក​តែប៉ុណ្ណោះ ពុំ​សូវ​មាន​អ្នក​ដែល​ទៅ ដើម្បី​ប្រព្រឹត្ត​ល្បែងស៊ីសង​នោះ ឡើយ។ មិនមែន​មានតែ​តំបន់​កម្សាន្ត​ច្រកព្រំដែន​លក្ខណ​អន្តរជាតិ ប៉ោយប៉ែត​ប៉ុណ្ណោះ ទេ​ដែល​ភ្ញៀវ​ទេសចរណ៍​ចាប់ អារម្មណ៍ លើសពីនេះទៅទៀត​ខេត្តបន្ទាយមានជ័យ​នៅមាន​តំបន់​កម្សាន្ត​មួយចំនួនទៀត ដែល​បាន​ទាក់ទាញ និង​កំពុង អភិវឌ្ឍន៍​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៀតផង។ តំបន់​ទាំងនោះ​មានដូចជា៖

-ប្រាសាទបន្ទាយឆ្មារ
ឋិត ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦៩អា ចម្ងាយ​ប្រមាណ៤គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ ក្នុងស្រុក​ថ្ម ពួក តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារ បាន​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ក្នុង​ចន្លោះ សតវត្ស​ទី១២ និង១។ តំបន់​នេះ​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម​ដែល​បណ្ដាលឱ្យ​ ប្រាសាទ​មួយចំនួនធំ​ត្រូវ បាក់បែក​ខ្ទេចខ្ទី នៅសល់តែ​ថ្ម​រាយប៉ាយ​ពាសពេញ​ដី មិនតែប៉ុណ្ណោះ​នៅមាន​ពួកចោរ​បាន​លួច​យក​រូបចម្លាក់ផ្សេងៗ ពី​ប្រាសាទ​ទៅ​លក់​ឱ្យ​ឈ្មួញ​ជនជាតិ​ថៃ​ទៀតផង។ ភាពល្បីល្បាញ​នៃ​ប្រាសាទ​នេះ​បានធ្វើឱ្យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​អ្នក ទេសចរ​បរទេស​ចូល​ទស្សនា​កាន់តែច្រើនឡើងៗ ដែល​សក្ដានុពល​នេះ​បានធ្វើឱ្យ​អជ្ញាធរ​គ្រប់គ្រង​ប្រាសាទ​មានការ​ចាប់ អារម្មណ៍ ហើយ​ព្យាយាម​រៀបចំ​បណ្ដា​ប្រាសាទ​ដទៃទៀត​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​គួរឱ្យ​ ទាក់ទាញ ជាមួយនឹង​ការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ទេសចរ​ក្នុងការ​ទៅ​កម្សាន្ត។ ប្រាសាទ​ដែល​ខេត្ត​នេះ​មាន គម្រោង​រៀបចំ​ជួសជុល​លម្អ​ឡើងវិញ​មានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទ​ព្រះ​ឈរ ប្រាសាទប្រាំ​ជាដើម។

-អាងទឹក​កង​វ៉ា ឋិត​ក្នុងស្រុក​សិរីសោភ័ណ​ចម្ងាយ៤គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត កសាងឡើង​ក្នុង​របប​ប៉ុលពត សម្រាប់​យក​ទឹក​ប្រើប្រាស់​ក្នុងការ​ធ្វើស្រែ​ចម្ការ។ ទេសចរ​អាច​សប្បាយរីករាយ​ជាមួយនឹង​សកម្មភាពផ្សេងៗដូចជា ការ​ជិះទូក ការ​ងូតទឹក​បឹង ការ​ស្ទូចត្រី​ជាដើម។

-ភ្នំ​បាក់​ជញ្ជាំង​ជា​រមណីយដ្ឋាន​វប្បធម៌ ឋិត​ក្នុងស្រុក​សិរីសោភ័ណ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ។ ទីនេះ​មាន​ភ្នំ​ពីរ​ឈរ​ក្បែរ​គ្នា ដែលមាន​ផ្ទាំង​ថ្មធំៗបញ្ឈរ ដែល​មើលទៅ​ដូចជា​ជញ្ជាំង អ្វីមួយ។ មាន​រូង​មួយ​ជម្រៅ១២ម៉ែត្រ​អាចឱ្យ​ទេសចរ​ចុះទៅ​កម្សាន្ត​បាន​ផងដែរ។

No comments: