អភិបាលខេត្តស៊ីសាកេត ដែលនៅជាប់ប្រាសាទព្រះវិហារកម្ពុជាបាននិយាយប្រាប់បណ្តាញព័ត៌មានថៃ កាលពីដើមសប្តាហ៍នេះថា ប្រទេសថៃចង់ជួបពិភាក្សាជាមួយសមភាគីកម្ពុជាដើម្បីឲ្យមានការបើក ច្រកប្រាសាទព្រះវិហារឡើងវិញ។
កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញបានដកស្រង់សម្តីរបស់ លោក ស៊ុមសាក់ ស៊ូវ៉ាន់ ស៊ូឆារិទ្ធ អភិបាលខេត្តស៊ីសាកេតថា លោកគ្រោងនឹងជួបសមភាគីកម្ពុជា ដើម្បីពិភាក្សាអំពីការបើកច្រកប្រាសាទព្រះវិហារដើម្បីឲ្យភ្ញៀវ ទេសចរចូលទស្សនាឡើងវិញ។
ចំពោះបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ដែលចេញផ្សាយនៅថ្ងៃនេះថា វាជាការប្រញាប់ពេកហើយក្នុងការពិភាក្សាជាមួយប្រទេសថៃអំពីការ បើកច្រកប្រាសាទព្រះវិហារឡើងវិញ។
ដោយលោកបានបន្តថា ប្រទេសទាំងពីរត្រូវតែដោះស្រាយបញ្ហានេះតាមច្បាប់អន្តរជាតិ និងតាមអធិបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិដើម្បីធានាឲ្យបាន នូវសន្តិភាព ស្ថិរភាព និងធ្វើឲ្យតំបន់នោះទៅជាតំបន់គ្មានកងទ័ព។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ តុលាការយុត្តិធម៌អន្តរជាតិបានចេញសេចក្តីសម្រេចមួយដោយបង្គាប់ឲ្យ ប្រទេសកម្ពុជា និងថៃ ត្រូវតែដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារទាំងអស់ និងហាមមិនឲ្យមានសកម្មភាពយោធានៅក្នុងតំបន់នោះ។ ប៉ុន្តែមកដល់ពេលនេះ ប្រទេសទាំងពីរមិនបានអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការអន្តរ ជាតិនេះនៅឡើយទេ៕

No comments:
Post a Comment