ថែទាំថ្លើមពុំមានន័យថា ត្រូវទៅជួបវេជ្ជបណ្ឌិតជាប្រចាំនោះឡើយ ។ វិធីសាមញ្ញបំផុតដែលយើងអាចធ្វើដោយខ្លួនឯងគឺជ្រើសរើសសម្រាប់ខ្លួន នូវរបបទទួលទានមួយដ៏ល្អ។ ថ្លើម ត្រូវបានចាត់ទុកជាផ្នែកមួយមានសមត្ថកិច្ចរំដោះជាតិពុលរបស់សរីរាង្គ ។ សមត្ថកិច្ចមួយចំនួនរបស់ថ្លើមរួមមាន កែសម្រួលបរិមាណជាតិខ្លាញ់ តុល្យភាពអ័រម៉ូន និងជំនួយរំលាយអាហារ ថ្លើមទន្ទឹមនេះក៏ជាផ្នែកធំទី២ ក្នុងសរីរាង្គ និងអនុវត្តន៍ភារកិច្ចមួយចំនួន អាស្រ័យហេតុនេះប្រការសំខាន់គឺយើងត្រូវ “ថែទាំ” ថ្លើមដោយប្រយ័ត្ន ប្រយែងបំផុត ។
មានអាហារមួយចំនួន អាចជំនួយដល់សមត្ថកិច្ចថ្លើម ក្នុងនោះមានអាហារ៧ប្រភេទល្អបំផុតសម្រាប់ថ្លើម។
១-ការ៉ុត ៖ ការ៉ុតស្ថិតក្នុងដើមបញ្ជី ដោយសារវាមានសារជាតិ beta-carotene ច្រើន ។ ការ៉ុតជួយសម្រួលបរិមាណស្ករក្នុងឈាម និងបន្ថយអាការៈរលាកក្នុងសរីរាង្គ ។
ក្រៅពីនេះ ការ៉ុតនៅជាប្រភពផ្គត់ផ្គង់ថាមពលមួយឱ្យសរីរាង្គ និងងាយបរិភោគ ។ ពេលជ្រើសរើសប្រភេទអាហារសម្អាតថ្លើម រឿងសំខាន់គឺចូរជ្រើសយករបស់ស្រស់ថ្មី និងសម្បូរសារជាតិអ័រហ្គានិក ។
២-ខ្ទឹមសៈ ខ្ទឹមសរក្សាតួនាទីធ្វើឱ្យស្អាតនិងបង្កើនឈាម ។ វាផ្ទុកបរិមាណដ៏ច្រើនមួយនៃ allicin និង Selen មានឥទ្ធិពលជំនួយធ្វើឱ្យស្អាតក្នុងថ្លើម ក្រលៀន ។ ខ្ទឹមសមានប្រសិទ្ធភាពល្អចំពោះថ្លើម និងក្រលៀន ព្រោះវារំញោចពពួកអង់ហ្ស៊ីម ថ្លើម និងរុញសារជាតិពុលចេញផុតពីថ្លើម ។
៣-ក្រូចឆ្មារៈ ក្រូចឆ្មារជាអាហារមួយក្នុងចំណោមអាហារធ្វើឱ្យស្អាតថ្លើមបំផុត ។ មនុស្សជាច្រើនចូលចិត្តប្រើទឹកក្រូចឆ្មារ ។ ទឹកក្រូចឆ្មារមានបរិមាណវីតាមីន C ខ្ពស់ ទន្ទឹមនោះផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម និងជាអាហារមួយមានលក្ខណៈអាល់កា-ឡាំង ខ្ពស់ ។ ពុំត្រឹមតែប៉ុណ្ណឹងទេ ក្រូចឆ្មារនៅមានឥទ្ធិពលធ្វើឱ្យស្អាតថង់ប្រមាត់ ក្រលៀន តំបន់រំលាយអាហារនិងសួត។
៤-ពពួកបន្លែបៃតងៈ បន្លែស្លឹកបៃតងជាប្រភេទអាហារធ្វើឱ្យស្អាត អស្ចារ្យសម្រាប់ថ្លើម ។ សារជាតិក្លូរ៉ូភីល មានក្នុងបន្លែបៃតងនឹងធ្វើភារកិច្ចស្រូបយកសារជាតិពុលចេញផុតពី ចរន្តឈាម ។ បន្លែបៃតងក៏ជាប្រភពសារជាតិសរសៃមួយ និងអាចច្នៃបានតាមច្រើនវិធី ៖ ចម្អិនឆ្អិន កៀបយកទឹក…។
៥-ឫសឆៃថាវ ៖ ឆៃថាវមានផ្ទុកសារជាតិគីមីមួយឈ្មោះ betain មានឥទ្ធិពលរំញោចកោសិកាថ្លើម ។ វាក៏ការពារថ្លើម និងបំពង់ប្រមាត់ និងដើរតួនាទីសំខាន់ក្នុងការរំលាយអាហារ។ ឆៃថាវជាប្រភពសម្បូរពពួកវីតាមីន និងសារជាតិរ៉ែផ្សេងៗគ្នា ។ វាពុំត្រឹមតែជួយធ្វើឱ្យស្អាតថ្លើម ក្រលៀន និងថង់ ប្រមាត់ប៉ុណ្ណោះទេ តែនៅជួយស្ថិរភាពបរិមាណស្ករក្នុងឈាម ។
៦-រុក្ខជាតិ Milk Thistle ៖ សារជាតិចម្រាញ់ពីរុក្ខជាតិ Milk Thistle មានផលប្រយោជន៍២យ៉ាង គឺទប់ស្កាត់ និងជួសជុលភាពខូចខាតឱ្យថ្លើម ។ វាមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មមួយមានសមត្ថកិច្ចទប់ស្កាត់ ជាតិពុល។
៧-តែ Dandelion: តែ Dandelion មានលក្ខណៈពិសេសប្រឆាំងអុកស៊ីតកម្មយ៉ាងល្អ ។ តាំងពីយូរមកហើយ ប្រភេទឱសថរុក្ខជាតិនេះ ត្រូវបានប្រើប្រាស់យ៉ាងច្រើន ។ ឫស Dandelion រំញោចចរន្តហូររបស់ប្រមាត់ និងធ្វើសកម្មភាពដូចជាសារជាតិប៉ូវមួយសម្រាប់ថ្លើម ។
ក្រៅពីនេះ យើងក៏គួរយកចិត្តទុកដាក់ទៅដល់វិធានការសម្អាតថ្លើមមួយសំខាន់បំផុតគឺផឹកទឹកឱ្យបានច្រើន ៕

No comments:
Post a Comment