Tuesday, July 26, 2011

ឧត្តរមានជ័យ

ប្រសិនបើ ​និយាយ​ដល់​ខេត្តឧត្ដរមានជ័យ គេ​នឹកឃើញ​ភ្លាម​ដល់​ឈ្មោះ អូរ​ស្មាច់ និង​អន្លង់វែង។ តំបន់​ទាំងពីរ នេះ​ជាទី​តាំង​ដែល​ធ្លាប់មាន​ខ្មែរក្រហម​ឈរជើង​បន្ទាប់ពី​មានការ​ចុះចូល​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​រួចមក។ ពួកគេ​រស់ នៅ​ទីនោះ​ដោយ​បង្កើតជា​តំបន់​កាន់កាប់​របស់​ពយ​ក​គេ​ផ្ទាល់​មាន​ទាហាន​ ការពារ​ជាប់​ជានិច្ច។ តំបន់​នេះ​ក៏​ជាទី​តាំង សមរភូមិ​ដែលមាន​ការប្រយុទ្ធ​គ្នា​ស្រួចស្រាល់​ផងដែរ។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ទីតាំង​ខ្លះ​នៃ​តំបន់​នេះ​ត្រូវ​បានរៀបចំ ធ្វើជា​តំបន់​កម្សាន្ត វប្បធម៌​ប្រវត្តិសាស្ត្រ​ដូចជា បឹង​តា​ម៉ុក និង​តំបន់​វប្បធម៌​ខ្មែរក្រហម​ជាដើម។

តំបន់ ​វប្បធម៌​ខ្មែរក្រហម​មាន​ទីតាំង​ឋិត​នៅក្នុង​ទីរួមស្រុក​អន្លង់វែង ចម្ងាយ​ប្រមាណ១០០គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត។ មានការ​ឆ្លាក់​ជា​រូបភាពផ្សេងៗស្ដីពី​សកម្មភាព​របស់​ពួក​ខ្មែរក្រហម ទាំង​របៀបរបប​ក្នុងការ​រស់នៅ និង​ចលនា រៀបចំ​ជា​ក្បួនទ័ព​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​កម្លាំង​របស់​រដ្ឋា​ភិ​បាល។ តំបន់​នេះ​ជា​ផ្ទះ​របស់​តា​ម៉ុក (មេ​ខ្មែរក្រហម ដែលកាន់កាប់​នៅ​ភូមិភាគ​និរតី) និង​គ្រប់គ្រង​ដោយ​កងទ័ព​ខ្មែរក្រហម​នៅ​ចន្លោះ​ឆ្នាំ១៩៧៩-១៩៩។

នៅមាន ​ទីតាំង​ដែលមាន​លក្ខណៈ​ធម្មជាតិ និង​វប្បធម៌​មួយចំនួន​ផ្សេងទៀត​ដែល​ត្រូវ​បានរៀបចំ​គម្រោង​ក្នុង ការអភិវឌ្ឍ​ទៅជា​តំបន់​ទេសចរ​នៅក្នុង​ខេត្ត​នេះ។ តំបន់​ទាំងនោះ​មានដូចជា តំបន់​ទន្លេ​ស តំបន់​ប្រាសាទ​សឹង្ហ តំបន់ ប្រាសាទ​ពោធិ៍ តំបន់​ចំការ​គុយ តំបន់​បឹង​ស្នោរ តំបន់​ទំ​បន់​ថ្មី តំបន់​អាង​ត្រពាំង​បារាយណ៍ តំបន់​អាង​អូរ​អង្ក្រងជាដើម។

សូមបញ្ជាក់ថា ​ខេត្តឧត្ដរមានជ័យ​មាន​ចម្ងាយ៤៦៩គីឡូម៉ែត្រ​ពី​រាជ​ធា​នៅ​ភ្នំពេញ។ ឋិត​នៅ​ប៉ែក​ឧ​ត្ត​រ​ឈៀង បស្ចិម​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំប្រទល់​ដែន​ថៃ។ ខេត្ត​នេះ​មាន​ច្រកព្រំដែន​អន្តរជាតិ​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ចិត្ត​មក​កម្សាន្ត​នៅ​ទីនោះ។ ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​មាន​សាងសង់​ជា​តំបន់​កម្សាន្ត លក្ខណ​អន្តរជាតិ​ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ​ជាដើម។ ទេសចរ​ភាគច្រើន​ជា​ជនជាតិ​ថៃ ដែល​ទៅ​កម្សាន្ត ឥត​ដាច់​ក្នុងមួយថ្ងៃៗរាប់រយ​នាក់។ ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មាន​ចម្ងាយ​ជាង៤១គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តឧត្ដរមានជ័យ តាមផ្លូវ​ជាតិ​លេខ៦។

No comments: